Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក មិន ឃិន ជួបពិភាក្សាជាមួយតំណាង Naga World ដើម្បីសម្រច​ការងារ​សាងសង់​របង និងក្លោង​ទ្វារពុទ្ធ​សាសន​បណ្ឌិត្យ

10-03-2016 18:29

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ លោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានជួប្រជុំពិភាក្សាជាមួយតំណាង Naga World ដើម្បីសម្រចការងារសាងសង់របង និងក្លោងទ្វារ ពុទ្ធសាសនបណ្ឌិត្យ ឡើងវិញតាមកិច្ចសន្យា។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានថ្លែងប្រាប់ Fresh News ក្រោយពីបានពិភាក្សាគ្នាយ៉ាល្អិតល្អន់រួចមក អង្គប្រជុំបានសម្រេចចាប់ផ្តើមសាងសង់របងចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះតទៅ បន្តបន្ទាប់រហូតចប់សព្វគ្រប់ដូចដើម និងលើកបន្ថែមកម្ពស់កន្លះម៉ែត្រថែមទៀត។ លោក សេង សុមុនី បានបញ្ជាក់ថា «ចំពោះសួនច្បារខាងមុខ នឹងសម្រេចឲ្យហើយ នៅមុនចូលឆ្នាំខ្មែរខាងមុខនេះ ហេតុនេះសូមព្រះសង្ឃ និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន»