Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានយកទៅប្រគល់ជូនគ្រួសារសព៤គ្រួសារ ដែលស្លាប់ដោយសារជំងឺកូវីដ១៩ នៅខណ្ឌឫស្សីកែវ

12-05-2021 11:37

(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានចាត់ឱ្យលោក ឡេង ច័ន្ទវិសិទ្ធិ ប្រធានការិយាល័យហេរញ្ញវត្ថុខណ្ឌ នាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយះអភិបាលរាជធានីភ្នំពេញ ចំនួន៥លានរៀល និងអង្ករ១០០គីឡូក្រាម ដើម្បីចូលរួមរំលែកទុក្ខសាច់ញ្ញាតិក្រុមគ្រួសារសព ៤គ្រួសារ ដែលបានទទួលមរណៈភាពដោយសារជំងឺកូវីដ១៩ និងជំងឺប្រចាំកាយធ្ងន់ធ្ងរមួយចំនួនទៀត។

សកម្មភាពសមភាពធម៌ជាបន្តបន្ទាប់នេះ បានរៀបចំធ្វើឡើងនៅភូមិចុងខ្សាច់ និងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ភូមិបឹងឈូក និងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ (សរុប៤ភូមិ) ក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

ក្នុងឱកាសរំលែកមរណៈទុក្ខនេះ លោក ឡេង ច័ន្ទវិសិទ្ធិ បានពាំនាំនូវការផ្តាំផ្ញើរបស់លោក ជា ពិសី ក្នុងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុត ចំពោះក្រុមគ្រួសារសពទាំង៤ ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ និងជំងឺប្រចាំកាយធ្ងន់ធ្ងរមួយចំនួនទៀត ពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកអភិបាលរាជធានីភ្នំពេញ។

សូមជម្រាបថា អ្នកដែលបានទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩ និងជំងឺប្រចាំកាយធ្ងន់ធ្ងរមួយចំនួនទៀតទី១-ឈ្មោះ ឃួន រិទ្ធ ភេទប្រុស អាយុ៥៧ឆ្នាំ ទី២-ឈ្មោះ ញ៉ិល វ៉ាន់ឌី ភេទប្រុស អាយុ៦៧ឆ្នាំ ទី៣-ឈ្មោះ ទេព យាន ភេទប្រុស អាយុ៧០ឆ្នាំ និងទី៤-ឈ្មោះ ពត វន ភេទប្រុស អាយុ៣៧ឆ្នាំ ដោយក្នុងមួយគ្រួសារៗទទួលបានថវិកា ចំនួន៥លានរៀល និងអង្ករ១០០គីឡូក្រាម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕