ខេត្តតាកែវរកឃើញអ្នកកើតកូវីដចំនួន៥នាក់ទៀត, អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល សូមទៅយកសំណាក និងធ្វើចត្តាឡីស័ក
12-05-2021 09:34
(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ បានប្រកាសថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ មន្រ្តីសុខាភិបាល និងអាជ្ញាធរ បានរកឃើញអ្នកកើតកូវីដចំនួន៥នាក់ទៀត ដែលជាអាជីវករ ពលករ កម្មករ និងកសិករ។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺ សូមទៅយកសំណាក និងធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាពបន្តទៀត៕