Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តកំពង់ចាម សម្រេចបើកដំណើរការភូមិមួយចំនួន ក្នុងមូលដ្ឋានស្រុកបាធាយ ក្រោយបិទមួយរយៈដោយសារជំងឺកូវីដ

12-05-2021 09:31

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបើកដំណើរការឡើងវិញនៅភូមិមួយចំនួន ក្នុងមូលដ្ឋានស្រុកបាធាយ ក្រោយបិទមួយរយៈដោយសារប្រជាពលរដ្ឋមានកើតជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News បញ្ជាក់ថា ភូមិដែលត្រូវបើកដំណើរការឡើងវិញ នៅស្រុកបាធាយនោះរួមមាន៖

* ភូមិតាំងក្រាំង ឃុំជាលា
* ភូមិកំពង់ព្រះ និងភូមិជើងឆ្នុក ឃុំតាំងក្រាំង
* ភូមិចុង និងភូមិសង្កើម ឃុំសំបូរ។

ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម៖