Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តតាកែវ ឲ្យផ្អាកលក់ដូរនៅផ្សារយាយត្រប់ ក្នុងភូមិថ្មី ឃុំរវៀង ស្រុកសំរោង ក្រោយពាក់ព័ន្ធអ្នកកើតកូវីដ

09-05-2021 14:51

(តាកែវ)៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ឱ្យផ្អាកការលក់ដូរបណ្ដោះអាសន្ន នៅផ្សារយាយត្រប់ ស្ថិតនៅភូមិថ្មី ឃុំរវៀង ស្រុកសំរោង ដែលជាតំបន់មានអ្នកវិជ្ជមានកូវីដ-១៩ បានប៉ះពាល់ផ្ទាល់ និងប្រយោលច្រើននាក់។

ផ្សារខាងលើ ត្រូវបានបិទដំណើរការជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី៩ ខែឧសភានេះ រហូតដល់មានការជូនដំណឹងជាថ្មី៕