Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អំណោយជាស័ង្កសីរបស់មេបញ្ជាការកងទ័ពជើងគោក ត្រូវផ្តល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់ជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់

08-05-2021 19:41

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានបន្តចាត់តាំងកម្លាំងអន្តរាគមន៍ ចុះជួសជុល និងធ្វើធ្វើផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយខ្យល់កន្រ្តាក់ នៅស្រុកព្រះនេត្រព្រះ និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ភ្លៀងធ្លាក់ និងលាយឡំដោយខ្យល់កន្រ្តាក់ជាបន្តបន្ទាប់ បានបណ្តាលឲ្យខូចខាតផ្ទះ និងសម្ភារមួយចំនួនរបស់ប្រជាពលរដ្ឋ តែដើម្បីជួយសម្រួលទុក្ខលំបាកនេះ កងកម្លាំងរួមជាមួយអាជ្ញាធរមូលដ្ឋាន បានរួមគ្នាខិតខំជួយកសាង និងជួសជុលឡើងវិញភ្លាមៗ។

ដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់អំណោយស័ង្កសី សម្រាប់កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ រួមជាមួយអំណោយរបស់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ និងថវិកាមួយចំនួនផងដែរ។

ក្នុងឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណជូនចំពោះលោក ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង៕