នៅព្រឹកនេះ កម្ពុជាមើលសូរ្យគ្រាស ដោយចាប់ផ្តើមពីម៉ោងប្រមាណ៧៖១០នាទី
09-03-2016 07:36
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ នៅកម្ពុជា មើលឃើញសូរ្យគ្រាស ដោយបានចាប់ផ្តើមពីម៉ោងប្រមាណ៧៖១០នាទីព្រឹកថ្ងៃនេះ។
យោងតាមព័ត៌មានបរទេសបានឲ្យដឹងថា ក្នុងនោះប្រទេសមួយចំនួននៅតំបន់នេះ ដូចជា ឥណ្ឌូណេស៊ី, ប្រ៊ុយណេ, និង ម៉ាឡេស៊ី (កោះធំខាងកើត), នឹងទទួលរងភាពងងឹត។
គួរបញ្ជាក់ថា សូរ្យគ្រាស កើតឡើងនៅពេលព្រះច័ន្ទ គោចរមកចំ ចន្លោះរវាងព្រះអាទិត្យ និងផែនដី (តម្រៀបជួរដូចបន្ទាត់) ដែលជាហេតុនាំឲ្យ ស្រមោលព្រះច័ន្ទចាំងពីព្រះអាទិត្យ ជះមកលើតំបន់ណាមួយលើផែនដី ដែលនាំឲ្យងងឹតសូន្យ ក្នុងរយៈពេលតែជាង ៧នាទីប៉ុណ្ណោះ៕
នៅព្រឹកនេះ កម្ពុជាមើលសូរ្យគ្រាស ដោយចាប់ផ្តើមពីម៉ោងប្រមាណ៧៖១០នាទី
Posted by Fresh News on Tuesday, March 8, 2016