Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តត្បូងឃ្មុំ សម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន ភូមិមួយនៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ក្រោយមានអ្នកឆ្លងជំងឺកូវីដ

01-05-2021 17:18

(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន ក្នុងទីតាំងភូមិទី១ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ក្រោយមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ប្រការ១ នៃសេចក្ដីសម្រេចនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្ន ក្នុងទីតាំងភូមិទី១ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍២០កុម្ភៈ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១»

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ៖