Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឆ្លងចរន្តនាំឲ្យឆេះផ្ទះប្រជាពលរដ្ឋនៅជាន់ទី១ ក្នុងសង្កាត់​ស្ទឹង​មានជ័យ តែជួយអន្តរាគមន៍​ទាន់

07-03-2016 16:20

(ភ្នំពេញ)៖ ផ្ទះប្រជាពលរដ្ឋជាន់ទី១ ស្ថិតនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ ត្រូវបានអគ្គិភ័យឆេះមួយកំអិតកំពឹស ដោយសារឆ្លង​ចរន្ត​ភ្លើង​។ តែសម្រាប់គ្រោះអគ្គិភ័យនេះ ត្រូវបានរត់ទៅវិញ ក្រោយពីកម្លាំងអាជ្ញាធរ ប្រជាការពារ នគរបាល និងអាវុធហត្ថខណ្ឌមានជ័យ ព្រមទាំងប្រជាពលរដ្ឋ នៅក្បែរនោះចេញជួយអន្តរាគមន៍ភ្លាមៗ។ សម្រាប់ទំហំនៃការខូចខាតនោះ ក៏មិនមានច្រើនដែរពីព្រោះជួយទាន់៕