សម្តេចតេជោ ហ៊ុន សែន៖ «ឱកាស៨មីនា ជូនពរភរិយាខ្ញុំ មានសម្រស់នៅតែស្អាត កម្លាំងនៅតែមាំមួន ដើម្បីបូមខ្យល់ឲ្យប្តី»
07-03-2016 11:56
(ភ្នំពេញ)៖ «ថ្ងៃស្អែកជាខួបលើកទី១០៥ នៃទិវានារីអន្តរជាតិ ៨មីនា។ សូមជូនពរ លោកយាយ អុំស្រី អ្នកមីង បងស្រី ប្អូនស្រី ក្មួយស្រី ចៅស្រីទាំងអស់ ជួបតែ សេចក្តីសុខ។ ជូនពរចំពោះភរិយា ជាទីស្រឡាញ់របស់ខ្ញុំមានសុខភាពល្អ សម្រស់នៅតែស្អាត កម្លាំងនៅតែមាំមួនដើម្បី បូមខ្យល់ឱ្យប្តី» នេះបើយោងតាម Facebook របស់សម្តេចតេជោ ហ៊ុន សែន បង្ហោះប៉ុន្មាននាទីមុននេះ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦។
ក្រៅពីជូនពរដល់ភរិយា, សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជូនពរដល់សម្តេចម៉ែ និងភរិយារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀតផងដែរ៕