Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមចលនាយុវជនកម្ពុជា ខេត្តសៀមរាប នាំអំណោយជូនរដ្ឋបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

19-04-2021 18:51

(សៀមរាប)៖ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បាននាំយកអំណោយជូនរដ្ឋបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ការប្រគល់និងទទួលបានធ្វើឡើងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ តាមរយៈលោក សឹង្ហ សំរឹទ្ធិ អនុប្រធាន តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តសៀមរាប និងលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាល អភិបាលខេត្តសៀមរាប។

អំណោយរួមមាន៖ ទឹកសុទ្ធ ២០០ យួរ អាល់កុល ៣០ លីត្រ ម៉ាស់ ៥០ ប្រអប់ និងជែលលាងដៃ ៥០០មីល្លីលីត្រ ៤៨ដប៕