Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Facebook បន្តទម្លាយរឿងអាស្រូវ វគ្គទី១៥ «លោក កឹម សុខា ទិញផ្ទះថ្មី២កន្លែងឱ្យម៉ាក់អានីតា តម្លៃជិត១០ម៉ឺនដុល្លារ»

06-03-2016 12:19

(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦នេះ Facebook «រឿងពិត CNRP» បានបន្តទម្លាយសារសំឡេងឆ្លងឆ្លើយលោក កឹម សុខា វគ្គទី១៥ «។ (សូមស្តាប់សម្លេងជាង៣នាទី)។

ម្ចាស់ Facebook «រឿងពិត CNRP​» បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនយ៉ាងដូច្នេះថា៖ «ខ្ញុំសូមទម្លាយរឿងរបស់លោក កឹម សុខា កាលពីឆ្នាំ២០១៣ ដែលកាលនោះបក្សប្រឆាំងបាន និងកំពុងធ្វើបាតុកម្ម ក្រោមលេសប្រឆាំងលទ្ធផលបោះឆ្នោត ខ្ញុំក៏ចូលរួមបាតុកម្មនោះដែរ ប៉ុន្តែ ខ្ញុំបានដឹងថា លោក កឹម សុខា ប្រមូលលុយមូលនិធិបាតុកម្ម និងពីសប្បុរសជនក្នុងនិងក្រៅប្រទេស បានច្រើនណាស់។

កាលហ្នឹង ក្រៅពីមានស្រីញី ក៏លោក កឹម សុខា មានប្រពន្ធចុងជាជនជាតិយួន ស្រឡាញ់ដកចិត្តមិនរួច និងកូនពីរនាក់ ស្រីមួយ ប្រុសមួយ ជាកូនកាត់យួនទៀត ។ នៅថ្ងៃមួយនោះ លោក កឹម សុខា បានទាក់ទងមកម៉ាក់អានីតា ស្រីយួននោះនិយាយគ្នាអំពីការដើររកទិញផ្ទះថ្មីចំនួនពីរកន្លែង ឲ្យប្រពន្ធចុងនោះ ដែលផ្ទះមួយនៅខាងលិចផ្សារដីហុយ និងមួយទៀតនៅម្ដុំក្រោយផ្ទះ ឯកឧត្តម ជា សុផារ៉ា។

តើបងប្អូន គិតយ៉ាងណាដែរ នៅពេលដឹងដំណឹងនេះ។ ខ្ញុំអាសូរបងប្អូនណាស់ ដែលចាញ់បោកមេបក្សសង្គ្រោះជាតិ ដូចខ្ញុំដែរ គឺវាឈឺចាប់ណាស់។ ហេតុដូច្នេះហើយបានជាខ្ញុំលើកពីរឿងអាស្រូវនេះ ព្រោះញើសឈាមរបស់បងប្អូនត្រូវបានយកមកផ្គត់ផ្គង់ប្រពន្ធចុងជាស្រីយួនទៅវិញ៕

ខាងក្រោមនេះជាសារសម្លេងឆ្លងឆ្លើយរវាងលោក កឹម សុខា ជាមួយ ម៉ាក់អានីតា៖

លោក កឹម សុខា ដើររកទិញផ្ទះថ្មី២កន្លែងឱ្យប្រពន្ធចុងយួន (ម៉ាក់អាន...

រឿងអាស្រូវវគ្គទី១៥លោក កឹម សុខា

Posted by រឿងពិត CNRP on Saturday, March 5, 2016