Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេច ហេង សំរិន ជូនពរសម្តេច សាយ ឈុំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

09-04-2021 15:37

(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានមកដល់នៅសប្តាហ៍ក្រោយនេះ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ នាពេលខាងមុខ សម្តេចពញាចក្រី ហេង សំរិន ព្រមទាំងថា្នក់ដឹកនាំ សមាជិក សមាជិកា នៃរដ្ឋសភា មានក្តីសោមនស្ស រីករាយជាអនេក សូមជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ សម្តេច វិបុលសេនាភក្តី និងលោកជំទាវ សូមទទួលបាននូវសុខភាពល្អបរិបូរណ៏ កម្លាំងមាំមួន បញ្ញាញាណវាងវៃ អាយុ យឺនយូរ ដើម្បីបន្តដឹកនាំស្ថាប័នព្រឹទ្ធសភា ឱ្យសម្រេចបានជោគជ័យថ្មីៗថែមទៀត រួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែមានភាពសម្បូរ សប្បាយរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ។

ក្នុងសារលិខិតនេះ សម្តេច ហេង សំរិន បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រ កម្ពុជា និងទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាមមណ្ឌាទេវី តាមជួយបីបាច់ ថែរក្សា អភិបាល ប្រោះព្រំសព្ទសាធុការពរជ័យ ជូនចំពោះសម្តេច និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីសូមមានសុខភាពល្អបរិបូណ៌ និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕