អភិបាលខេត្តពោធិ៍សាត់ ផ្ញើសារលិខិតចូលរួម រំលែកមរណទុក្ខ ជូនឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន
03-03-2016 11:34
(ភ្នំពេញ)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានផ្ញើលិខិតចូលរួមរំលែកមរណទុក្ខជាមួយ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងក្រុមគ្រួសារ ដែលកំពុងមានទុក្ខជាទំងន់ ដោយសារ នាយឧត្ដមសេនីយ៍ ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភា និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ ត្រូវជាឧត្ដមស្វាមីរបស់លោកស្រី ម៉ែន សំអន បានទទួលមរណភាព ដោយរោគាពាធ នៅម៉ោង ១៖៣៥នាទីរំលងអាធ្រាត ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦៕