នគរបាល ចុះបង្ក្រាបករណីចែកចាយគ្រឿងញៀនខុសច្បាប់ ១ករណី ឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅក្រុងព្រះសីហនុ
03-04-2021 10:31
(ព្រះសីហនុ)៖ កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចុះបង្រ្កាបករណីគ្រឿងញៀនខុសច្បាប់ ១ករណី ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ស្ថិតនៅចំណុចក្នុងផ្ទះ ស្ថិតក្នុងភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើតាមរបាយការណ៍របស់ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ជនសង្ស័យទាំង ២រួមមាន៖
ទី១៖ ឈ្មោះ ទន់ សាន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
និងទី២៖ ឈ្មោះ រស់ យឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៧កញ្ចប់, កញ្ចប់ធំចំនួន ០២កញ្ចប់, កញ្ចប់តូចចំនួន ០៥កញ្ចប់ និងទូរស័ព្ទដៃចំនួន០២ គ្រឿង៕