Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយជិះម៉ូតូបុកគោ ដួលខ្ទាតចូលក្រោមរថយន្តធុនធំ នៅក្រុងសួង ខេត្តត្បូងឃ្មុំ

31-03-2021 12:35

(ត្បូងឃ្មុំ)៖ ករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយបានកើតឡើង ដោយម៉ូតូមួយគ្រឿងបានបើកទៅបុកគោមួយក្បាល ដែលដើរឆ្លងផ្លូវ បណ្តាលឲ្យអ្នកជិះខាងក្រោយ ២នាក់ ប៉ើងខ្ទាតចូលក្រោមរថយន្តកិនធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈអ្នកបើកបរម៉ូតូបានរងរបួស ចំណែករថយន្តបានបើករត់គេចបាត់ ។

ហេតុការគ្រោះថ្នាក់ចរាចរនេះ បាននៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិ ពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

ប្រភពពីមន្ត្រីនគរបាលចរាចរក្រុងសួងបានឲ្យដឹងថា ម៉ូតូរងគ្រោះម៉ាកវ៉េវឆ្លាម ពណ៍ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឌុម ម៉ៅ ភេទប្រុសអាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពោធ៍ទី ឃុំពោធ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានបើកមកបុកសត្វគោ បណ្តាលឲ្យមនុស្ស ២នាក់ ជិះពីក្រោយខ្ទាតចូលរថយន្តធំ មិនស្គាល់ម៉ាក កិនស្លាប់នៅនឹងកន្លែង។

អ្នកទាំង២ដែលស្លាប់នោះមានទី១៖ ឈ្មោះ យីម នាន ភេទស្រី អាយុ ៦៥ឆ្នាំ ជាតិខ្មែរ នៅភូមិពោធ៍ទី ឃុំពោធ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ត្រូវជាម្តាយក្មេក ឌុម ម៉ៅ និងម្នាក់ទៀតឈ្មោះ ភ្នួក ភ្នង អាយុ១៣ឆ្នាំជាតិខ្មែរនៅភូមិជាមួយគ្នា។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុវាស់វែង ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់ ចំណែកអ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯសពបញ្ជូនទៅធ្វើបុណ្យ តាមប្រពៃណីនៅស្រុកកំណើត៕