Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការសេពគ្រឿងញៀន នាំមហន្តរាយដល់ខ្លួន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែមីនា៖ បង្ក្រាប១៤ករណី ឃាត់ខ្លួន២៤នាក់

29-03-2021 18:19

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៤ករណី ក្នុងនោះករណីប្រើប្រាស់៦ករណី និងជួញដូរ០៨ករណី ដោយឃាត់ខ្លួនជនសង្ស័យ២៤នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៤១៦ករណី ឃាត់មនុស្ស៩៧៣នាក់ (ស្រី៦៩នាក់)៕