Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តត្បូងឃ្មុំ បង្ហាញទីតាំង និងពេលវេលាដែលនគរបាល៣នាក់ វិជ្ជមានកូវីដ១៩បានប៉ះពាល់ និងអំពាវនាវអ្នកប៉ះពាល់ ទៅយកសំណាក នៅមន្ទីរពេទ្យខេត្ត (Video inside)

28-03-2021 20:45

(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញជូនដំណឹង ស្តីពីការរកឃើញវិជ្ជមាន កូវីដ១៩ លើមន្ត្រីនគរបាល ៣នាក់ នៅខេត្តត្បូងឃ្មុំ។

រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានបង្ហាញទីតាំង និងពេលវេលា ដែលនគរបាលទាំង៣រូបនោះ បានទៅប៉ះពាល់ ដើម្បីឲ្យប្រជាពលរដ្ឋ ដែលបានដឹកខ្លួនប៉ះពាល់ផ្ទាល់ និងប្រយោល ទៅយកសំណាកដើម្បីធ្វើតេស្តរកកូវីដ១៩ នៅមន្ទីរពេទ្យខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃជូនដំណឹងនេះទៅ។

ជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលមានរោគសញ្ញាផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពងក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យ សូមរាយការណ៍មកអជ្ញាធរមូលដ្ឋានបន្ទាន់ ឬទំនាក់ទំនង លេខ ០១២ ៩៨៣ ៦៣៩, ០៩៧ ៦៤៧ ៧៧៣៧, ០១២ ៩៦៨ ៤៣២, ០៨៨ ៧៤០ ០៩៣០ និង ០៩៧ ៩៧៩ ៩៨៩៨៕