Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលាខេត្តព្រៃវែង សម្រេចផ្អាកជាបណ្ដោះអាសន្នការរៀបចំពិធីមង្គលការ ពីធីជប់លៀង និងការជួបជុំបែបសាសនានានា ដើម្បីចូលរួមទប់ស្កាត់កូវីដ១៩

15-03-2021 16:59

(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ដល់សាធារណជន ដែលមានរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ត្រូវផ្អាកជាបណ្ដោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ បង្ការ និងការពារជំងឺកូវីដ១៩ កំពុងរាតត្បាតចូលក្នុងសហគមន៍។

ការចេញបំរាម របស់រដ្ឋបាលខេត្តព្រៃវែង ធ្វើឡើងក្រោយប្រទេសកម្ពុជា បានផ្ទុះឡើងនូវព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» កំពុងស្ថិតនៅក្នុងស្ថានភាពមួយ ដែលគួរឲ្យព្រួយបារម្ភ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅតែបន្តរកឃើញ ជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។

ដូច្នេះ សូមចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានចេញផ្សាយជាបន្តបន្ទាប់ និងក្នុងន័យបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យរីករាលដាលចូលក្នុងសហគមន៍ នៃខេត្តព្រៃវែង។

ខាងក្រោមនេះ ជាលិខិតជូនដំណឹង របស់រដ្ឋបាលខេត្តព្រៃវែង ដែលមានខ្លឹមសារទាំងស្រុង៖