ប្រើគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែមីនា៖ បង្ក្រាប១៤ ករណី ឃាត់ខ្លួន៣៥នាក់
14-03-2021 18:45
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៤ករណី ក្នុងនោះករណីប្រើប្រាស់៦ករណី និងជួញដូរ៨ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៥នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២៣០ករណី ឃាត់មនុស្ស៥៤៣នាក់ (ស្រី២៨នាក់)៕