Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលល្បាត វរការពារព្រំដែន ខេត្តត្បូងឃ្មុំ បង្ក្រាបការដឹកជញ្ជូនឈើធ្នង់ ទៅវៀតណាម នៅច្រករបៀងដូង

27-02-2016 10:47

(ត្បូងឃ្មុំ)៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានប្រាប់ Fresh News ថា នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចច្រករបៀងដូង  ភូមិដូង ឃុំរូង ស្រុកមេមត់ កម្លាំងនគរបាលការពារព្រំដែន បានល្បាតតាមខ្សែបន្ទាត់ព្រំដែន ក៏បានប្រទះឃើញម៉ូតូរ៉ឺម៉កកង់បី ដឹកដំឡូងក្រៀមបង្កប់ឈើប្រណិត ប្រភេទធ្នង់ពីក្រោម ក៏ចុះទៅបង្ក្រាបតែម្តង។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ក្រោយចុះបង្ក្រាបកម្លាំងរបស់លោក បានឃាត់ជនសង្ស័យ២នាក់ ដែលកំពុងដឹកឈើ បម្រុងនាំចេញយកទៅលក់ នៅប្រទេសវៀតណាម ក្នុងនោះ ទី១ឈ្មោះ យិន ធី  អាយុ៣៩ឆ្នាំ និង២ឈ្មោះ វ៉ាយ ធា អាយុ៣៣ឆ្នាំ អ្នកទាំង២រស់នៅ ភូមិអូខ្លូត ឃុំត្រមូង ស្រុកមេមត់។

បើតាមលោកស្នងការ ក្រោយការត្រួតពិនិត្យកម្លាំងរបស់លោក បានដកហូតឈើប្រណិត ប្រភេទធ្នង បានចំនួន០៨ដុំ ស្មើនិង ២២៧ គីឡូក្រាម៕