Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងផែនការ ចំនួន៣២២រូប បរិច្ចាគប្រាក់បៀវត្ស ដែលមានទឹកប្រាក់សរុប១៤២លានរៀល ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

03-03-2021 17:41

(ភ្នំពេញ)៖ គណៈប្រតិភូក្រសួងផែនការ ដឹកនាំដោយលោក ស្រី ដា នាយករងខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងផែនការ នៅសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ បាននាំយកថវិកា ចំនួន១៥,៩៦០,០០០រៀល និងប្រាក់បៀវត្សចំនួន ១២៦,២១២,៧៥០រៀល សរុបទាំងអស់ចំនួន១៤២,១៧២,៧៥០រៀល ផ្តល់ជូនគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩។

ថវិកាទាំងអស់នេះ គឺជាថវិកាសប្បុរសរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃក្រសួងផែនការ ចំនួន៣២២នាក់ បានស្ម័គ្រចិត្តបរិច្ចាគជូន គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា៕