BREAKING: ក្រសួងសុខាភិបាល ចាក់វ៉ាក់សាំងការពារជំងឺកូវីដ លើកទី១ចំនួន១៣,១០១នាក់ និងអ្នកចាក់លើកទី២ចំនួន២៦១នាក់ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈនេះ
25-02-2021 20:58
(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះបង្ហាញថា គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិលទូទាំងប្រទេស៖
អ្នកចាក់លើកទី១សរុបចំនួន៖ ១៣,១០១នាក់,
អ្នកចាក់លើកទី២សរុបចំនួន៖ ២៦១នាក់
ខាងក្រោមតារាងព័ត៌មានលម្អិតនៃការចាក់វ៉ាក់សាំងការពារកូវីដរបស់ក្រសួងសុខាភិបាល៖