Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមយុវជនជិត១០នាក់ចែកម៉ាស៥ពាន់ម៉ាស និងអាល់កុលជិត២ពាន់ដបដល់សិស្ស និងគ្រូនៅវិទ្យាល័យទួលទំពូងក្នុងកម្មវិធី «ម៉ាសនៃក្តីស្រឡាញ់»

14-02-2021 07:34

(ភ្នំពេញ)៖ ក្រុមការងារយុវអភិជនដើម្បីសង្គម និងបរិស្ថាន ហៅកាត់ថា (EYES) មានសមាជិកជិត ១០នាក់ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចុះធ្វើសកម្មភាពសប្បុរសធម៌ចែកម៉ាសចំនួន ៥,០០០ ម៉ាស និងអាល់កុលជិត ២,០០០ ដប ដល់សិស្ស និងលោកគ្រូអ្នកគ្រូនៅវិទ្យាល័យទួលទំពូង ក្នុងកម្មវិធី «ម៉ាសនៃក្តីស្រឡាញ់» ក្រោមប្រធានបទ៖ រួមគ្នាការពារសុខភាពដើម្បីមនុស្សជាទីស្រឡាញ់ ស្របគ្នានឹងទិវានៃក្តីស្រឡាញ់ថ្ងៃទី១៤ កុម្ភៈ។

ក្នុងនោះផងដែរ ក្រុមយុវអភិជន (EYES) បានចែកជូនម៉ាស និងអាល់កុលដល់សិស្សថ្នាក់ទី១០ ទី១១ និងទី១២ តាមថ្នាក់រៀននិមួយៗមានចំនួនជាង ១,០០០ នាក់ ក្នុងមួយថ្នាក់ទទួលបានម៉ាស់ ៥ ប្រអប់ និងអាល់កុល ៣ កេស ចំពោះលោកគ្រូ អ្នកគ្រូជាង ២០ នាក់ ក្នុងម្នាក់ៗទទួលបានអាល់កុល ១ កេស និងម៉ាស់ ១ ប្រអប់។ ចំណែកឯបរិក្ខារដែរនៅសល់បានប្រគល់ជូនលោកគ្រូនាយកសាលាទាំងអស់ សម្រាប់ចែកជូនសិស្សនៅវេនផ្សេងទៀត។

ក្រុមការងារយុវអភិជន (EYES) ក៏បានថ្លែងអំណរគុណចំពោះអ្នកដែលបានចូលរួមចំណែកសកម្មភាពសប្បុរសធម៌ នៅព្រឹកថ្ងៃទី១៣ កុម្ភៈនេះផងដែរ៕