Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃនេះ ACU បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ២៤២ច្បាប់

27-01-2021 17:54

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ សម្រាប់ឆ្នាំ២០២១។

សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា នៅថ្ងៃនេះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ២៤២ច្បាប់។ ជារួម ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលបានទទួលមានចំនួន សរុប ២៤,៦១៤ច្បាប់ហើយ៕