Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យបណ្ឌិត ណុប រតនាបរិច្ចាគបៀវត្សរយៈពេល៦ខែ ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

26-01-2021 19:38

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យបណ្ឌិត ណុប រតនា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ ប្រកាសប្រកាសបរិច្ចាគប្រាក់បៀវត្សរយៈពេល៦ខែ ចាប់ពីខែកុម្ភៈ ដល់ខែកក្កដា ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

ការប្រកាសបរិច្ចាគនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសកាត់បៀវត្សរយៈពេល៧ខែទៀត ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ ការកាត់បៀវត្សរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេល៧ខែទៀតនេះ គឺចាប់ពីខែកុម្ភៈ ដល់ ខែសីហា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៅតាមក្រសួងស្ថាប័ននានា ព្រមទាំងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយ ដល់ការងារប្រយុទ្ធប្រឆាំងកូវីដ១៩។

សម្តេចតេជោ ចាត់ទុកការបរិច្ចាគនេះ បង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា៕