ក្រសួងទេសចរណ៍ ជូនដំណឹងពីការបើកថ្នាក់ដំបូងសិក្សាភាសាចិន តាមប្រព័ន្ធអនឡាញ សម្រាប់អ្នកបម្រើការងារ ក្នុងវិស័យទេសចរណ៍
21-01-2021 17:12
(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅតាមសំណូមពរ របស់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន និងដើម្បីចូលរួមជំរុញ និងលើកកម្ពស់ ការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ជាពិសេសផ្តល់នូវជំនាញថ្មី និងជំនាញបន្ថែមដល់បុគ្គលិកបម្រើការងារ ក្នុងវិស័យទេសចរណ៍ ក្រសួងទេសចរណ៍ បានប្រកាសបើកថ្នាក់ដំបូង សិក្សាភាសាចិនតាមប្រព័ន្ធអនឡាញ សម្រាប់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែល Fresh News ទទួលបាននៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា ថ្នាក់ដំបូងសិក្សាភាសាចិន តាមប្រព័ន្ធអនឡាញនេះ នឹងចាប់ផ្តើមសិក្សាចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១តទៅ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖