កម្មករក្រុមហ៊ុនចិនធ្វើផ្លូវម្នាក់ ត្រូវរថយន្តស្ទួចបេតុងថ្មធ្វើស្ពាន បោកប៉ះស្លាប់ យ៉ាងអាណោចអាធ័ម
20-02-2016 14:59
(ឧត្តមានជ័យ)៖ បុរសម្នាក់បានស្លាប់ដ៏គួរឲ្យរន្ធត់ ដោយសារតែត្រូវបេតុងថ្ម ដែលរថយន្តស្ទូចដាក់សម្រាប់ ធ្វើស្ពាន បានបោកប៉ះ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅចំណុចលើផ្លូវខ្សែក្រវាត់ព្រំដែន ស្ថិតក្នុងភូមិដីបាក់ ឃុំ-ស្រុកអំពិល ខេត្តឧត្តមានជ័យ។
ប្រភពព័ត៌មានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ កែវ វណ្ណា អាយុ២០ឆ្នាំ ជាកម្មករក្រុមហ៊ុនចិន ធ្វើផ្លូវលេខ៥៨ មានស្រុកកំណើតរស់នៅក្នុងភូមិខ្លុង ឃុំព្រែកតូច ស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង ។ សាកសពត្រូវបានប្រគល់ឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅឯស្រុកកំណើត។
សាក្សីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះខាងលើ បានធ្វើការងារលើកដាក់បេតុងពីរថយន្តស្ទួច រួចក៏មានការធ្លាក់បេតុងថ្ម បោកប៉ះស្លាប់គួរឲ្យសង្វែកធ្លាមៗនៅនឹងកន្លែងកើតហេតុ៕