Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពន្ធដារ៖ កិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នារវាងកម្ពុជា-ម៉ាឡេស៊ី ចូលជាធរមាន និងមានប្រសិទ្ធភាពអនុវត្តចាប់ពីខែមករា ឆ្នាំ២០២១តទៅ ​​​​(Video inside)

07-01-2021 10:52

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា កិច្ចព្រមព្រៀង ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាងកម្ពុជា-ម៉ាឡេស៊ី បានការចូលជាធរមាន និងប្រសិទ្ធភាពអនុវត្តបានហើយ ចាប់ពីខែមករា ឆ្នាំ២០២១នេះតទៅ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ បានជំរុញឲ្យសាធារណជនជាតិ និងអន្តរជាតិ ចូលរួមអនុវត្តន តាមសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងអគ្គនាយកដ្ឋានពន្ធដារ ឲ្យមានប្រសិទ្ធភាពខ្ពស់៕