លោក ផៃ ស៊ីផាន៖ ជំនួបអន្តរជាតិសំខាន់ៗត្រូវការសម្តេចតេជោ លើកលែងតែក្រុមរមិលគុណមួយក្តាប់តូចប៉ុណ្ណោះ ដែលភ្លេចគិតថា ជាឱកាសអ្វី?
16-02-2016 15:14
(ភ្នំពេញ)៖ ខណៈដែលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក បានចាប់ផ្តើមនៅលើទឹកដីសហរដ្ឋអាមេរិក ជាមួយមេដឹកនាំប្រទេសក្នុងតំបន់អាស៊ាន ហើយការធ្វើបាតុកម្ម ក៏បានធ្វើឡើងដែរក្នុងលក្ខណៈស្ងប់ស្ងាត់ និងមានការការពារយ៉ាងតឹងរឹងល្អ និងសុវត្ថិភាពបំផុតពីសំណាក់អាជ្ញាធរអាមេរិក។ ការធ្វើបាតុកម្មនោះមានការចូលរួមជាច្រើនប្រទេសមាន៖ ថៃ, ឡាវ, កម្ពុជា ភូមា ប្រមូលផ្តុំគ្នា ស្ថិតនៅក្បែរកន្លែងកិច្ចប្រជុំ, ហើយក៏មានការធ្វើបាតុកម្មពីពលរដ្ឋអាមេរិក ប្រឆាំងអាមេរិកផងដែរ។
ពាក់ព័ន្ធនិងការធ្វើបាតុកម្មរបស់ខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រី បានថ្លែងប្រាប់ Fresh News ថា៖ មិនថាខ្ពស់ ឬទាប សម្បុរខុសគ្នា ការចាប់ដៃគឺជាកិច្ចចាប់ផ្តើមពិភាក្សា រីឯលទ្ធផលនៃការពិភាក្សា ដើម្បីចេញសេចក្តីថ្លែងការណ៍រួម សម្តេចតេជោ ហ៊ុន សែន តំណាងកម្ពុជាគឺជាសោរគន្លឹះមួយនៃក្តីសម្រេចផលនេះ។
លោក ផៃ ស៊ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងជំនួបនេះអន្តរជាតិត្រូវការសម្តេចតេជោ លើកលែងតែក្រុមរមិលគុណមួយក្តាប់តូច ដែលគេភ្លេចគិត តើឪកាសអ្វី ? តើអ្នកណា ឬក្រុមណា ដែលធ្វើឲ្យគេទាំងអស់នោះមានជីវិត នឹងការជ្រកកោននៅ ស.រ.អា ដល់ពេលនេះ? បរទេសដែលលើកបាដា ក៏បានសំដែងការដឹងគុណ នឹងនយោបាយប្រជាធិបតេយ្យរបស់ សម្តេចតេជោ ហ៊ុន សែន នោះមិនគិតដល់សមត្ថភាព សម្ដេចតេជោ ក្នុងកិច្ចរក្សាសន្តិភាព នឹងភាពជាដៃគូរជាមួយប្រជាជាតិដទៃផងទេ»៕