Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ, សមត្ថកិច្ចកំពុងចេញអន្ដរាគមន៍សង្គ្រោះ

14-12-2020 17:32

(ភ្នំពេញ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យមួយកំពុងឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យវាយប្រហារនេះ ជាប្រភេទផ្ទះឈើ។ នៅពេលនេះ កម្លាំងសមត្ថកិច្ចកំពុងចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ ខណៈមូលហេតុមិនទាន់ដឹងនៅឡើយទេ។

ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕