Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការងារ ពន្យារពេលសម្រាប់ស្នើសុំ ការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស ឆ្នាំ២០២១

09-12-2020 19:35

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការពន្យារពេលសម្រាប់ស្នើសុំ ការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស ឆ្នាំ២០២១។ នេះតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន

ក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់យ៉ាងដូចេ្នះថា «ក្រសួង បានពន្យារពេល សម្រាប់ការស្នើសុំលិខិតអនុញ្ញាត ប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា) សម្រាប់ឆ្នាំ២០២១ រហូតដល់ដំណាច់ខែមករា ឆ្នាំ២០២១»។

ជាមួយគ្នានេះ ក្រសួងសូមក្រើនរំលឹកដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងឡាយ ដែលមានសេចក្តី ត្រូវការប្រើប្រាស់ហត្ថពលកម្មបរទេស សម្រាប់ឆ្នាំ២០២១ ត្រូវប្រញាប់ដាក់សំណើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា) ឱ្យបានមុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ជាកំហិត។

ក្រសួង បានគូសបញ្ជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ដែលមិនបានស្នើសុំការអនុញ្ញាត ប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា) ក្រសួងនឹងចាត់វិធានការផាក
ពិន័យតាមទោសប្បញ្ញត្តិក្នុងជំពូកទី១៦ នៃច្បាប់ស្តីពីការងារ៕