Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គិភ័យឆេះរោងចក្រកែច្នៃគ្រឿងសង្ហារឹម នៅផ្លូវជាតិលេខ២១ ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ

09-12-2020 10:50

(កណ្ដាល)៖ នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យមួយបានឆេះរោងចក្រកែច្នៃគ្រឿងសង្ហារឹម ដែលមានទីតាំងស្ថិតនៅតាម បណ្ដោយផ្លូវជាតិលេខ២១ ក្នុងភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល បានឲ្យដឹងថា ក្រោយមានករណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញ បានចេញអន្ដរាគមន៍ជួយសង្គ្រោះភ្លាមៗ ហើយរហូតមកដល់ពេលនេះ អាចគ្រប់គ្រងបានទាំងស្រុងហើយ។

ដោយឡែក រថយន្ដពន្លត់អគ្គិភ័យដែលចេញមកបាញ់ពន្លត់ រួមមាន រថយន្ដរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល, បញ្ជាការដ្ឋានអង្គរក្ស និងនាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ។ យ៉ាងណាមិញ សម្រាប់មូលហេតុ ដែលបណ្ដាលឲ្យមានគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ ព្រោះកំពុងធ្វើការស្រាវជ្រាវ៕