Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកឧត្តម សន សារ៉ាណា ប្រកាសបរិច្ចាគប្រាក់បំណាច់ ៦ខែ ក្នុង១ខែ ២លានរៀល ជូនរាជរដ្ឋាភិបាលសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩

08-12-2020 13:24

(ភ្នំពេញ)៖ ឯកឧត្តម សន សារ៉ាណា សមាជិករដ្ឋសភា និង ជាអ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បំណាច់ក្នុង១ខែចំនួន ២,០០០,០០០៛ (ពីរលានរៀល) រយៈពេល ៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ របស់ ឯកឧត្តម ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីយកប្រើប្រាស់សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

ការប្រកាសរបស់ឯកឧត្តម សន សារ៉ាណា អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕