Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ចេញលិខិតផ្អាករាល់ការថ្វាយបង្គុំ នៅតាមវិហារឥស្លាម ឬស៊ូរ៉ាវបណ្តោះអាសន្ននៅរាជធានីភ្នំពេញ និងខេត្តសៀមរាបរយៈពេល ១៥ថ្ងៃ (Video inside)

01-12-2020 11:38

(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» ជាមួយរាជរដ្ឋាភិបាល គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានចេញលិខិតផ្អាកជា បណ្តោះអាសន្ន ដោយបន្ទាន់នូវការសឡាត (ថ្វាយបង្គំ) ជំអាត់នៅថ្ងៃសុក្រ និងសឡាតពើរចាម៉ាអះ (ប្រចាំថ្ងៃ) នៅគ្រប់ម៉ាស្ជិត និងសូរ៉ាវ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប រយៈពេល ១៥ថ្ងៃ ដោយអនុវត្តន៍តាមផ្ទះ។

ក្នុងលិខិតដែល Fresh News ទទួលបាននៅថ្ងៃ១ ខែធ្នូ ឆ្នាំ២០២០នេះ គណៈដឹកនាំ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឥស្លាម ត្រូវប្រកាន់ខ្ចាប់នូវគោលការណ៍អនាម័យ ដោយអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានម៉ត់ចត់ផងដែរ។

សូមអានលិខិតរបស់គណៈដឹកនាំជាន់ខ្ពស់ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖