Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងអប់រំ សម្រេចពន្យារពេលការប្រឡងជ្រើសរើសនិស្សិតថ្នាក់បណ្ឌិតអប់រំ ជំនាញគ្រប់គ្រងអប់រំ ជំនាន់ទី១ ដោយសារកូវីដ១៩

30-11-2020 12:46

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសម្រេចពន្យារពេល ការប្រឡងជ្រើសរើស និស្សិតថ្នាក់បណ្ឌិតអប់រំ ជំនាញគ្រប់គ្រងអប់រំ ជំនាន់ទី១ ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។

នេះបើតាមលិខិតរបស់រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ជម្រាបមកលោក លោកស្រី ប្រធានអង្គភាពក្រោមឱវាទទីស្ដីការក្រសួង និងលោក លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួង នឹងបន្ដជូនដំណឹងអំពីកាលបរិច្ឆេទ នៃការប្រឡងជ្រើសរើសនេះ នៅពេលក្រោយ។

ខាងក្រោមនេះលិខិតរបស់រដ្ឋមន្ដ្រីអប់រំ៖