កុំសាកល្បងគ្រឿងញៀនសូម្បីកន្លះដង! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែវិច្ឆិកា៖ បង្ក្រាប១៥ករណី ឃាត់ខ្លួន៣១នាក់
29-11-2020 17:39
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ១៥ករណី ក្នុងនោះករណីប្រើប្រាស់ ០២ករណី និងជួញដូរ ១៣ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣១នាក់។
របាយការណ៍បានឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៩,៥៨១ករណី ឃាត់មនុស្ស១៩,៥៤០នាក់ (ស្រី១២០៤នាក់)៕