Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដំណឹងមរណទុក្ខ! លោក ជូ គិរី ហៅ តាម៉ាបាយ៉ាស៊ី តាកេអុ បានទទួលមរណភាពក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ នៅប្រទេសថៃ

29-11-2020 13:38

(ភ្នំពេញ)៖ លោក ជូ គិរី ហៅ តាម៉ាបាយ៉ាស៊ី តាកេអុ (TAMABAYASHI TAKEO) បានទទួលមរណភាព នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០២៖៣៩នាទីយប់ ក្នុងជន្មាយុ៦៣ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យបំរុងរ៉ាត ទីក្រុងបាងកក ប្រទេសថៃ។

ដំណឹងនេះ ចាត់ទុកជាសេចក្ដីជូនដំណឹងដល់សមេ្ដច ទ្រង់ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងបងប្អូនញាតិមិត្ដជិតឆ្ងាយទាំងអស់ ឱ្យបានជ្រាបតាមការគួរ។ រីឯកម្មវិធីបុណ្យក្រុមគ្រួសារនឹងជូនដំណឹងនៅពេលក្រោយ៕