Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកមេធាវី សំ សុគង់ ផ្ញើលិខិតឱ្យវិទ្យុអាស៊ីសេរី កែតម្រូវ២ចំណុច ចំពោះការដកស្រង់សម្តីរបស់លោកខុស ករណី គណៈមេធាវីចាត់តាំងមេធាវីឱ្យការពារក្តីអតីតក្រុមប្រឆាំង

25-11-2020 20:03

(ភ្នំពេញ)៖ លោកមេធាវី សំ សុគង់ មេធាវីរបស់ក្រុមប្រឆាំង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើលិខិតមួយឱ្យវិទ្យុអាស៊ីសេរ កែតម្រូវ២ចំណុច ចំពោះការដកស្រង់សម្តីរបស់លោកខុស ពាក់ព័ន្ធនឹងករណី គណៈមេធាវីចាត់តាំងមេធាវី ឱ្យការពារក្តីអតីតក្រុមប្រឆាំង។

ក្នុងលិខិតរបស់ លោក សំ សុគង់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សរសេរថា៖ «យោងតាមអត្ថបទផ្សព្វផ្សាយ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ចំពោះចំណងជើងអត្ថបទ "លោកមេធាវី សំ សុគង់ ថា ការចាត់តាំងមេធាវីនៅកៀកថ្ងៃសវនាការ គឺជាការធ្វើគ្រាន់តែបង្គ្រប់កិច្ចប៉ុណ្ណោះ» ។ ខ្ញុំបាទសូមជម្រាបជូន លោក មួង ណារ៉េត ជាអ្នកសម្ភាសខ្ញុំបាទ និងប្រធានវិទ្យុអាស៊ីសេរីជ្រាប៖ ក្នុងអត្ថបទនេះ ខ្ញុំបាទសូមលោកជួយធ្វើការផ្សាយកែតម្រូវត្រង់ ០២ ចំណុច៖

១៖ លោក បានផ្សាយ «ការចាត់តាំងមេធាវីសវនាការ គឺជាការធ្វើបង្គ្រប់កិច្ច..." តាមពិតខ្ញុំបាននិយាយតាមសេចក្តីប្រកាសរបស់គណៈមេធាវី ចុះថ្ងៃទី២៤ ខែ១១ ឆ្នាំ២០២០ តែប៉ុណ្ណោះ ហើយខ្ញុំមិនបាននិយាយអំពីថ្ងៃចត់តាំងមេធាវីនោះទេ

២៖ លោកបានផ្សាយ "...ចុះទម្រាំមេធាវី នៃគណៈមេធាវីចាត់តាំងឱ្យការពារក្តីត្រឹមតែពីរថ្ងៃមុនថ្ងៃសវនាការនោះ? "តាមពិតខ្ញុំអត់បាននិយាយថា ពីថ្ងៃមុនសវនាការទេ តាមពិតខ្ញុំទទួលស្គាល់គណៈមេធាវីបានចាត់តាំងមេធាវីតាំងពីថ្ងៃទី០៤ និង ថ្ងៃទី ខែ១១ ឆ្នាំ២០២០មកម្ល៉េះ»៕

ខាងក្រោមនេះជាលិខិតរបស់ លោក សំ សុគង់៖