ប្រើគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែវិច្ឆិកា ៖ បង្ក្រាប១៩ករណី ឃាត់ខ្លួន៤៤នាក់
25-11-2020 17:42
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែវិច្ចិកា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៩ករណី ក្នុងនោះករណីប្រើប្រាស់១៣ករណី និងជួញដូរ៦ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤៤នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៩,៤៧៦ករណី ឃាត់មនុស្ស១៩,៣២៩នាក់ (ស្រី១១៩៨)៕