Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះរាជអាជ្ញារាជធានីភ្នំពេញ ចេញដីកាបញ្ជាឲ្យចូលខ្លួន ឧត្តមសេនីយ៍យោធាម្នាក់ ពាក់ព័ន្ធករណី «ឆបោក និងចេញសែកស្អុយ»

20-11-2020 12:48

(ភ្នំពេញ)៖ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាតាមចាប់ខ្លួន លោកឧត្តមសេនីយ៍យោធាម្នាក់ ឈ្មោះ សៅ ប៊ុនហ៊ួរ ពាក់ព័ន្ធករណី «ឆបោក និងចេញសែកស្អុយ»។ នេះបើតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញា ច្រឹង ខ្មៅ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្នុងដីកានោះ ព្រះរាជអាជ្ញាបានកំណត់ឲ្យ ឧត្តមសេនីយ៍ត្រី សៅ ប៊ុនហ៊ួរ បង្ហាញខ្លួននៅការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យបានមុនថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរៀងរាល់ម៉ោងធ្វើការដើម្បីសួរនាំលើបណ្ដឹងព្រហ្មទណ្ឌ។ បន្ថែមពីនេះ ដីកាក៏បានអនុញ្ញាតឲ្យមន្ដ្រីនគរបាលយុត្តិធម៌ ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំបុគ្គលនោះឲ្យចូលបង្ហាញខ្លួនបាន៕

ខាងក្រោមនេះ ជាដីការបស់លោកព្រះរាជអាជ្ញា ច្រឹង ខ្មៅ៖