Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព័ត៌មានបន្ថែម៖ ករណីប្តីជះទឹកអាស៊ីតដាក់ប្រពន្ធ, ព្រោះប្តីសុំរស់នៅជាមួយប្រពន្ធវិញតែមិនព្រម

09-02-2016 09:08

(ភ្នំពេញ)៖ ស្រ្តីជាកម្មកររោងចក្រម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារប្តីជះទឹកអាស៊ីតស្រោចពេញខ្លួន។ ហេតុការណ៍ជះទឹកអាស៊ីតនេះ បានកើតឡើង នៅម៉ោងប្រមាណ២០៖៣០នាទីយប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។

ស្រ្តីជនរងគ្រោះឈ្មោះ ស៊ុ សុខនី អាយុ ២៣ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​​។ ចំណែកជនសង្ស័យ(ជាប្តី) ឈ្មោះ ង៉ែត ផល្លី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅមិនពិតប្រាកដ មានស្រុកកំណើត ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្នកំពុងគេចខ្លួន។

ដំណើររឿង៖ នៅមុនពេលកើតហេតុជនរងគ្រោះជាប្រពន្ធឈ្មោះ ស៊ុ សុខនី បានដើរចេញពីធ្វើការរោងចក្រកាត់ដេរត្រឡប់មកផ្ទះជួល នៅភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ពេលមកដល់ចំណុច កើតហេតុក៏ជួបសង្ស័យជាប្តីឈ្មោះ ង៉ែត ផល្លី (ដែលមានទំនាស់គ្នាចុះចេញពីផ្ទះ) បានមកសុំជនរងគ្រោះ ចូលទៅរស់នៅក្នុងផ្ទះវិញ តែជនរងគ្រោះមិនព្រម ពេលនោះជនសង្ស័យបានយកទឹកអាស៊ីតជះទៅលើ ជនរងគ្រោះបណ្តាលឲ្យរបួសរលាកផ្ទៃមុខ និងដងខ្លួន ហើយជនសង្ស័យបានឡើងជិះម៉ូតូឌុបរត់គេចខ្លួន ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

វត្ថុតាងដែលបន្សល់នៅកន្លែងកើតហេតុរួមមាន៖ សំបកដប (ស្រាបៀមិនមានម៉ាក) ចំនួន០២ និងកាជ័រចំនួន០១។
​​ករណីសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកឃាត់ខ្លួនជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕