Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន កាពីតូល ចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសសហភាពការងារកម្ពុជា ចំពោះហិង្សានៅថ្ងៃទី០៦ ខែកុម្ភៈ

06-02-2016 19:14

(ភ្នំពេញ)៖ ក្រុមហ៊ុនកាលពីតូល បានចេញសេចក្តីថ្លែងករណ៍មួយនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដោយថ្កោលទោស សហភាពការងារកម្ពុជា ដែលដឹកនាំដោយ លោកអត់ ធន់ និងបក្សពួករួមមាន លោក គង់ អាទិត្យ លោក អៀង គឹម ហ៊ុន លោក សុខ ឈុន អឿង និង លោក និន កុសល។ ការថ្កោលទោសនេះ បានធ្វើឡើង ក្រោយពេលដែល មានអំពើហិង្សា បានកើតឡើង នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅខាងមុខ ក្រុមហ៊ុន កាលពីតូល ឈានដល់ការបង្កជារបួសស្នាម។

យោងតាមសេចក្តីថ្លែងករណ៍របស់ក្រុមហ៊ុន កាលពីតូល ដែលអង្គភាព Fresh News ទទួលបាននៅព្រលប់ថ្ងៃនេះ បាន​បញ្ជាក់ឲ្យដឹងថា អំពើហិង្សាដែលក្រុមហ៊ុន កាលពីតូល បញ្ជាក់ថា បង្កឡើងដោយ សហភាពការងារកម្ពុជា គឺធ្វើឡើងក្នុងគោលបំណង បំផ្លិចបំផ្លាញក្រុមហ៊ុនតាមបាតុភាពផ្សេងៗ ដូចជា ការបិទផ្លូវ​រហូតធ្វើឲ្យកកស្ទះចរាចរណ៍ ​និងបានប្រើដំបង វត្ថុរឹងផ្សេងៗ គ្រប់លើរថយន្តក្រុងដើម។

ក្រុមហ៊ុន កាលពីតូល មានការសោកស្តាយយ៉ាងខ្លាំង ចំពោះលោក អាត់ ធន់ និងបក្សពួក មិនគួរញុះញង់ឲ្យមានអំពើហិង្សាដើម្បីផលប្រយោជន៍របស់បក្សពួកខ្លួននោះទេ។ ក្នុងនាមជាសហភាពការងារកម្ពុជា គួរតែអនុវត្តច្បាបើឲ្យបានត្រឹមត្រូវ៕

ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន កាពីតូល៖

Posted by Fresh News Photo on Saturday, February 6, 2016