គ្រឿងញៀននឹងបំផ្លាញអ្នក ប្រសិនបើហ៊ានប៉ះ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែតុលា៖ បង្ក្រាប១៨ករណី ឃាត់ខ្លួន៤៤នាក់
29-10-2020 17:16
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៨ករណី ក្នុងនោះ ករណីប្រើប្រាស់៦ករណី, ជួញដូរ១២ករណី និងឃាត់ខ្លួនជនសង្ស័យ៤៤នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៨,៥៥០ករណី ឃាត់មនុស្ស១៧,៤៣២នាក់ (ស្រី១,០៧៧នាក់)៕