Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកប្រឆាំងជាតិ មិនដែលត្រូវជាមួយនាយករដ្ឋមន្រ្តីទេ (Video inside)

24-10-2020 11:48

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា អ្នកដែលប្រឆាំងជាតិ ប្រឆាំងជាមួយនឹងច្បាប់រដ្ឋ មិនដែលត្រូវជាមួយនឹងនាយករដ្ឋមន្រ្តីទេ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ ខណៈសម្តេចចុះជួបសួរសុខទុក្ខ និងផ្តល់អំណោយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រូកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន បានរិះគន់អ្នកវិភាគមួយចំនួន ដែលបានប្រមាថចំពោះសម្តេចដែលជាមនុស្សចាស់ជាងខ្លួន ដោយសម្តេចបានឆ្លើយតបថា «ប្រយ័ត្នស្លាប់មុនមនុស្សចាស់»។ សម្តេចបានបញ្ជាក់ថា ការដែលសម្តេចបានក្លាយជានាយករដ្ឋមន្រ្តី គឺជាព្រេងវាសនា ដែលសម្តេចមិនធ្លាប់បានប៉ងប្រាថ្នានោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្លួនខ្ញុំត្រូវងាប់យូរហើយ ប៉ុន្តែព្រហ្មលិខិត មជ្ជរាជអត់ទាន់ត្រូវការខ្ញុំ យមរាជអត់ទាន់ត្រូវការខ្ញុំ ហើយយមរាជទុកឱ្យខ្ញុំនៅហ្នឹង ដើម្បីត្រួតត្រាជាមួយនឹងពួកអាប្រឆាំងជាតិ ព្រោះបើពួកប្រឆាំងជាតិហើយ វាមិនដែលត្រូវជាមួយនាយករដ្ឋមន្រ្តីទេ បើប្រឆាំងនឹងច្បាប់ហើយ វាមិនដែលចេះត្រូវជាមួយនាយករដ្ឋមន្រ្តីទេ»

សម្តេចតេជោ ហ៊ុន សែន ក៏បានរិះគន់អ្នកវិភាគមួយចំនួន ដែលយករូបភាពមួយដែលសម្តេចចុះទូកទៅធ្វើការវិភាគ ដោយពុំបានយល់ច្បាស់អំពីសុខភាពរបស់សម្តេចនោះឡើយ៕