Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បំផ្ទុះគ្រាប់បែកអត្តឃាតនៅអាហ្វហ្គានីស្ថាន, ស្លាប់១០នាក់ និងរបួសជាង២០នាក់

01-02-2016 17:50

(ទីក្រុងកាប៊ុល)៖ មន្ត្រីក្រសួងមហាផ្ទៃរបស់អាហ្វហ្គានីស្ថាន បានថ្លែងឲ្យដឹងនៅប៉ុន្មាននាទីមុននេះបន្ដិចថា យ៉ាងហោចណាស់មានមនុស្ស ១០នាក់បានស្លាប់ និង​២០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាត​មួយក្នុងទីក្រុងកាប៊ុល នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters។

ករណីបំផ្ទុះគ្រាប់បែកអត្តឃាតនេះ នៅមិនទាន់ដឹងពីព័ត៌មានលម្អិតនោះទេ៕