Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

២ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ឆក់យកជីវិតមនុស្ស១៤នាក់ និង៤៦នាក់របួស

17-09-2020 17:31

(ភ្នំពេញ)៖ របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅរយៈពេល២ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២១លើក បណ្តាលឱ្យមនុស្ស១៤នាក់បាត់បង់ជីវិត និង៤៦នាក់រងរបួសធ្ងន់ស្រាល។

មូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍មានដូចជា៖ បើកបរលឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ស្រវឹង ងងុយដេក ប្រជែង និងបត់មិនប្រយ័ត្ន៕