Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន ទ្រី ភាព បដិសេធមិនមានការ​ជាប់ពាក់ព័ន្ធ​ទៅនឹង​ក្រុមហ៊ុន យូនីហ្រ្គីន នោះទេ

31-01-2016 10:55

(ភ្នំពេញ)៖ ក្រុមហ៊ុន ទ្រី ភាព ចេញសេចក្តីប្រកាសថា ក្រុមហ៊ុនរបស់ខ្លួន សូមបដិសេធទាំងស្រុង មិនមានការជាប់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុន យូនីហ្គ្រីន គ្រុប ដែលថ្មីៗនេះគណៈកម្មាធិការជាតិបង្រ្កាប និងទប់ស្កាត់បទល្មើសព្រៃឈើ បានចុះប្រតិបត្តិការ និងត្រួតពិនិត្យឈើនៅក្នុងក្រុមហ៊ុន យូនីហ្រ្គីន។

ក្រុមហ៊ុន ទ្រី ភាព សូមអំពាវនាវដល់ គណៈកម្មាធិការជាតិបង្ការ និងបង្រ្កាបបទល្មើសព្រៃឈើ មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុនណា ដែលបានយកឈ្មោះ ក្រុមហ៊ុន ទ្រី ភាព គ្រុប ទៅពាក់ព័ន្ធនៅក្នុងអំពើទុច្ចរិតបទល្មើសព្រៃឈើ ឬអំពើផ្សេងៗ៕