Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ករត្នោតនៅខេត្តប៉ៃលិន ពុំមានសារធាតុគីមីឡើយ បន្ទាប់ពីមន្ត្រីកាំកុងត្រូលត្រួតពិនិត្យ

28-01-2016 16:12

(ប៉ៃលិន)៖ ក្រោយពីមានការឆែកឆេរ នៅក្នុងឃ្លាំងផ្ទុកស្ករត្នោតឯរាជធានីភ្នំពេញ និងធ្វើការដកហូតបានជាច្រើនគីឡូក្រាម ដែលស្ករទាំងអស់នោះ មានលាយផ្សំជាមួយសារធាតុគីមី នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នៅតាមទីផ្សារនានា ក្នុងខេត្តប៉ៃលិន មន្ត្រីសាខាកាំកុងត្រូល ខេត្តប៉ៃលិន សហការជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត ជាច្រើនរូបចុះត្រួតពិនិត្យ រកមើលស្ករត្នោត ដែលមានសារធាតុគីមីគឺ សូដ្យូមអ៊ីដ្រូសុលហ្វីក (Sodium Hydrosulfite) (ម្សៅស) ហាមឃាត់លើផលិតផល ម្ហូបអាហារជាដាច់ខាត់។

លោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបានឲ្យ Fresh News ដឹងថា ក្រោយពីក្រុមមន្ត្រីជំនាញជាច្រើននាក់ ធ្វើការឆែកឆេរ នៅទីតាំងផ្ទុកស្ករ នៅឯភ្នំពេញ ហើយស្ករទាំងអស់នៅ មានលាយសារធាតុ សូដ្យូមអ៊ីដ្រូសុលហ្វីក (Sodium Hydrosulfite) (ម្សៅស) ហាមឃាត់ ដាក់ក្នុងលើផលិតផលម្ហូបអាហារ ដែលបង្កអោយប៉ះពាល់សុខភាពយ៉ាងខ្លាំង។ ហេតុដូចនេះហើយមន្ត្រីជំនាញយើងប្រើ Test Kit នេះដើម្បីត្រួតពិនិត្យរកសារធាតុ ក្នុងម្ហូបអាហារ ដែលអាចប្រព្រឹត្តទៅយ៉ាងរហ័ស ហើយអាចទុកចិត្តបាន។

លោកបន្តថា ស្ករត្នោតសារធាតុសូដ្យូមអ៊ីដ្រូសុលហ្វីក (Sodium Hydrosulfite) (ម្សៅស) ផលប៉ះពាល់ អាចបណ្តាលឲ្យពិបាកដកដង្ហើម សម្ពោធឈាមចុះខ្សោយ វិលមុខ ឈឺពោះ ក្អួតចង្អោរ និងរាគរួស ចំពោះអ្នកទាស់ចំណីអាហារធ្ងន់ធ្ងរ ឬអ្នកជំងឺដែលមានរោគហឺត វាអាចបណ្តាលឲ្យរន្ធត់ញាប់ញ័រស្មារតី និងអាចស្លាប់បាត់បង់អាយុជីវិត មនុស្សគ្រប់រូប។ ជាក់ស្តែងនៅព្រឹកនេះ មន្ត្រីជំនាញចុះត្រួតពិនិត្យ នៅតាមទីផ្សារនានាជុំវិញខេត្ត ដែលដាក់តាំងលក់ស្ករ និងទទួលបានផលិតផលអវិជ្ជមាន ចំពោះស្ករទាំងអស់នោះផងដែរ ហើយក្នុងនោះ មន្ត្រីជំនាញយើងបានដកហូតបានមុខទំនិញ ខ្វះការវិចខ្ចប់ ផុតថ្ងៃបរិច្ឆេទ ប្រមូលបានជាច្រើន គីឡូក្រាម កញ្ចប់ និងអោយម្ចាស់ អាជីករធ្វើកិច្ចសន្យាចំពោះ មុខទំនិញដាក់តាំងលក់ផងដែរ រីឯទំនិញដកហូត បានយកមករក្សាទុក នៅស្នាក់សាខាកាំកុងត្រូលខេត្ត ដើម្បីត្រៀមដុតកម្ទេចចោលខាងមុខនេះ៕