Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម្ចាស់ដើមការ ហៅឲ្យទៅជួយរត់ទឹកកក លុះ​​ពេលបាន​អង្គុយ​ផឹកស៊ី​ស្រវឹង​ធ្លាក់ភ្នែក ដេញ​វាយ​ភ្ញៀវ​រងរបួសធ្ងន់, ត្រូវជាប់​ខ្នោះ​របស់​អាវុធហត្ថ

28-01-2016 14:57

(បាត់ដំបង)៖ យុវជនម្នាក់ដែលត្រូវបាន ម្ចាស់ដើមការ ហៅឲ្យទៅជួយរត់ទឹកកក ជូនភ្ញៀវ លុះពេលបានអង្គុយផឹកស៊ី ស្រវឹងធ្លាក់ភ្នែក ក៏ដេញវាយភ្ញៀវផ្អើលពេញរោងការ ត្រូវបានកម្លាំងអាវុធហត្ថ​មូល​ដ្ឋាន ចុះទៅជួយអន្តរាគមន៍ ចាប់វាយខ្នោះ បញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ។

ករណីប្រើអំពើហិង្សា នៅក្នុងរោងការ របស់កូនអ្នកភូមិខាងលើនេះ បានកើតឡើង នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិកំរ៉ែង ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។ លោក ទឹម ខាវ មេបញ្ជាការរងកងរាជអាវុធហត្ថ ស្រុករុក្ខគីរីបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ មានរៀបចំអាពាហ៍ ពិពាហ៍ក្នុងភូមិ ដែលម្ចាស់ដើមការបាន ពឹងពាក់ជនសង្ស័យឈ្មោះ ជា ជីវ័ន្ត យកមកជួយរត់តុដាក់ទឹកកក ឲ្យភ្ញៀវក្នុងពិធីមង្គលការ។ ក្រោយមកជនសង្ស័យ ជា ជីវ័ន្ត បានមកអង្គុយផឹកស្រាជាមួយភ្ញៀវ ពេលស្រវឹង ស្រាប់តែមានជម្លោះហើយវាយភ្ញៀវ ប៉ុន្តែភ្លាមៗនោះ ត្រូវបានក្រុមភ្ញៀវផ្សេងទៀតជួយទៅឃាត់។ លុះដល់ល្ងាចថ្ងៃដដែល ជនរងគ្រោះឈ្មោះ ម៉ុន ចាន់រឿន បានដើចេញពីរោងការ ស្រាប់តែជនសង្ស័យបានទាញដំបងឈើជ្រុងមកវាយលើ ជនរងគ្រោះចំនួន២ដំបង បណ្តាលឲ្យសន្លប់ ភ្លាមៗនោះ ភ្ញៀវការជាច្រើននាក់ បានចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារតែមានគំនុំចាស់កន្លងមក៕